ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
គេហទំព័រ ខ្មែរភក្តី លេខទំនាក់ទំនង +855 86 306 500
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យបិតទីតាំងសិប្បកម្មចម្រាញ់ប្រេងខ្មៅ០១កន្លែងស ង្ស័យគ្មានច្បាប់អនុញ្ញាតនៅភូមិអូតានីស ស្រុករលាប្អៀរ ដោយបានដកហូតនិងរក្សាទុកសម្ភារៈមួយចំនួនធំ
Thu,20 February 2025 (Time 09:58 PM)
ដោយ ៖ ឈៀងថារិទ្ធ (ចំនួនអ្នកអាន: 65នាក់)

សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យបិតទីតាំងសិប្បកម្មចម្រាញ់ប្រេងខ្មៅ០១កន្លែងស ង្ស័យគ្មានច្បាប់អនុញ្ញាតនៅភូមិអូតានីស ស្រុករលាប្អៀរ ដោយបានដកហូតនិងរក្សាទុកសម្ភារៈមួយចំនួនធំ

ខេត្តកំពង់ឆ្នាំង អនុវត្តតាមបទបញ្ជារដ៏ម៉ឺង ម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស្នង ការនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៤សៀលថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងស ហការជាមួយមន្ត្រីជំនា ញមន្ទីរឧស្សាហ កម្មខេត្ត, សមត្ថកិច្ចនគរ បាលស្រុករលា ប្អៀរ, សមត្ថកិច្ចប៉ុស្ដិ៍នគរ បាលរដ្ឋបាលរលាប្អៀរ និងអាជ្ញាធរមូល ដ្ឋាន ដឹកនាំប ញ្ជារផ្ទាល់ដោយលោក ឧ. ត្រី ចាប ចាន់ថា ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលនីតិវិធីដោយលោក យាង ច័ន្ទក្រុង ព្រះរា ជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះដល់ទីតាំងសិប្ប កម្ម ០១ កន្លែង សង្ស័យថាកំពុ ងចម្រាញ់ប្រេងខ្មៅ គ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
.សមត្ថកិច្ចបានឲ្យដឹងថានៅក្នុងប្រតិបត្តិការខាងលើនេះ ក្រុមការងារចម្រុះបានដក ហូតវត្ថុតាងជាច្រើន ដោយបានរក្សា ទុកនៅក្នុងទីតាំងសិប្បកម្មរួមមាន: ឡរដុតចម្រាញ់ប្រេងខ្មៅ ចំនួន ០១ (ចំណុះប្រ ហែល ៣០០០០ លីត្រ) អាង ទឹក ចំនួន ០១ , ស៊ីទែន ចម្រាញ់ប្រេង លើកទី១ ចំនួន ០៣ គ្រឿង ,ស៊ីទែន ផ្ទុកចំហេះ ចំនួន ០២ គ្រឿង ,ម៉ូទ័រ បូមប្រេង ចំនួន ០២ គ្រឿង, ស៊ីទែនផ្ទុកប្រេងចម្រា ញ់ លើកទី២ ចំនួន ០៤ គ្រឿង , ស៊ីទែន ចម្រោះប្រេង ចំនួន ០២ គ្រឿង ,ស៊ីទែនផ្ទុកប្រេងក្រោមដី ចំនួន ០១ គ្រឿង,ស៊ី ទែនផ្ទុកប្រេងដំណាក់កាលទី៣ ចំនួន ០២ គ្រឿង ,ស៊ីទែន សម្រាប់ចម្រោះប្រេងចុងក្រោយ ចំនួន ០៣ គ្រឿង,ស៊ីទែនផ្ទុកប្រេងសម្រេច ចំនួន ០១ គ្រឿង អាស៊ីតស៊ុលផូរិច ចំនួន ១៥៤ ធុង (១ ធុងស្មើ ៣០ លីត្រ),ម៉្សៅសូដា (SODA) ចំនួន ៣៦ បេ (១បេទម្ងន់២៥គីឡូក្រាម),ម៉្សៅ selica Gel ចំនួន ៧០ បេ (១បេទម្ងន់ ២០ គីឡូក្រាម), ធុងសម្រាប់ដាក់កាក សំណល់ប្រេង ចំនួន ០៧ ធុង (១ធុងចំណុះ១០០០លីត្រ) , ធុងសម្រាប់ទម្លាក់កាកសំណល់ ចំនួន ០១ ធុង ។
.តាមបញ្ជារបស់លោក យាង ច័ន្ទក្រុង ព្រះ រាជអាជ្ញារង ក្រុមការងារសម្រេចបិទទីតាំ ងខាងលើបណ្ដោះអាសន្ន រង់ចាំចំណាត់ ការរបស់តុលាការខេត្តកំពង់ឆ្នាំង។
កំពង់ឆ្នាំងថ្ងៃទី២០ ០២ ២០២៥
ឈៀងថារិទ្ធ

វីដែអូ