ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥
គេហទំព័រ ខ្មែរភក្តី លេខទំនាក់ទំនង +855 86 306 500
យោធភូមិភាគពិសេស សហការជាមួយកងពល៧០ កងពល៩១១ និង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងសរុបចំនួន១៣៥នាក់ ចុះបង្ក្រាបបទល្មើសនេសាទនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
Wed,12 February 2025 (Time 11:01 AM)
ដោយ ៖ ឈៀងថារិទ្ធ (ចំនួនអ្នកអាន: 77នាក់)

យោធភូមិភាគពិសេស សហការជាមួយកងពល៧០ កងពល៩១១ និង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងសរុបចំនួន១៣៥នាក់ ចុះបង្ក្រាបបទល្មើសនេសាទនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបបរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២៥កងកម្លាំងប្រដាប់អាវុធក្នុងអង្គ ភាពខាងលើសរុបចំនួន១៣៥នាក់ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។មធ្យោបា យ កាណូតបាឡាស្មាច់ ២៥គ្រឿង ប្រើ ប្រាស់សាំង ៧០៥លីត្រ ប្រេងម៉ាស៊ូត ៣០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិត្អួរលំ, ភូមិបឹងវាល ឃុំកំពង់ហាវ, ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់ លែង និង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំព ង់ឆ្នាំង ។
លទ្ធផលនៃការបង្ក្រាបសម្រេចបាន ៖ កម្ទេចបាន ១៦ទីតាំង មានឡុក ចំនួន ១៦ឡុក , របាំងស្បៃមុងប្រវែង ៣,៧ ០០ម៉ែត្រ ,រុះរើសម្រះ ០៤ទីតាំង ទទឹង ២២០ម៉ែត្រ បណ្តោយ ២៥០ម៉ែត្រ ស្មើទំហំ ៥៥,០០០ម៉ែត្រការ៉េ គំនរសម្រះ ប្រវែង ៦៦,៥០០ម៉ែត្រ ,ចម្រឹង ៦៤០ដើម
លែងកូនត្រី ៨៧គីឡូក្រាមចូលក្នុងទន្លេវិញ និងបានអប់រំឲ្យរុះរើសម្រាសចំនួន ០៩ទីតាំង។
លទ្ធផលបង្រ្កាបរបស់អង្គសភាពរួមមាន
១.តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រើ ប្រាស់កម្លាំង៤០នាក់ កាណូតបាឡាស្មាច់ ០៩គ្រឿង ប្រើប្រាស់សាំង ចំនួន ៤២០ លីត្រ : កម្ទេចបាន ០៦ទីតាំង ឡុក ចំនួន ០៩ឡុក ចម្រឹ ង ៣១០ដើម របាំងស្បៃមុងប្រវែង ១,៤៥ ០ម៉ែត្រ ,រុះរើសម្រះ ០៤ទី តាំង ទទឹង ២២ ០ម៉ែត្រ បណ្តោយ ២៥ ០ម៉ែត្រ ស្មើទំហំ ៥៥,០០០ម៉ែត្រ ការ៉េ , លែងកូនត្រី ៨៧គី ឡូក្រាម អប់រំឲ្យរុះរើ ០៩ទីតាំង។
២.យោធភូមិភាគទី៥៖ កម្លាំង៦៤នាក់ កាណូតបាឡាស្មាច់ ១០គ្រឿង ប្រើប្រាស់សាំង ចំនួន ១៣៥លីត្រ : កម្ទេចបាន ០៨ទីតាំង , ឡុក ចំនួន ០៧ឡុក របាំងស្បៃមុងប្រវែង ២,២៥០ម៉ែត្រ បង្គោល ៣៣០ដើម។
៣.បញ្ជាការដ្ឋានទ័ពពិសេស៖ ប្រើប្រាស់កម្លាំង ២០ នាក់ ប៉ាឡាចំនួន ០៤គ្រឿង ប្រើប្រាស់ប្រេងសាំងចំនួន ៦០លីត្រ ប្រេងម៉ាស៊ូត ៣០លីត្រ ៖ កម្ទេចបាន ០២ទីតាំង គំនរសម្រះ ប្រវែង៦៦,០០ ០ម៉ែត្រ។
៤.កងពលតូចលេខ៧០ ប្រើប្រាស់កម្លាំងចំនួន ១១នាក់ ទូកប៉ាឡាចំនួន ០២គ្រឿ ង សាំងចំនួន ៦០លីត្រ កម្ទេចសម្រាស់បាន០១ទីតាំង ប្រវែង ៥០០ម៉ែត្រ។
កំពង់ឆ្នាំងថ្ងៃទី១២ ០២ ២០២៥
ឈៀងថារិទ្ធ

វីដែអូ