សមត្ថកិច្ចជលផលសហការជាមួ យនគរបាលស្រុកកំពង់លែងចាប់ បានជនសង្ស័យ២នាក់និងដក ហូ តវត្ថុតាងឆក់ត្រីមួយកំប្លេខេត្តកំពង់ឆ្នាំង ជនសង្ស័យ២នាក់រួមនិងវត្ថុតាងឧបករណ៍ឆក់ត្រីមួ យកំប្លេត្រូវបានសមត្ថកិច្ចជលផ លសហការជាមួយនគរបាលស្រុកកំពង់លែងចាប់ឃាត់ខ្លួនបានកា លពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២ ៥នៅក្នុងឃុំសំរោងសែនស្រុកកំពង់លែងលោកលីឡា នាយខណ្ឌរដ្ឋបាលជ លផលកំពង់ឆ្នាំងបានអោយដឹងថា បទ ល្មើសខាងលើនេះសមត្ថកិច្ចយើងបានចុះល្បាតប្រទះឃើញការនេសាទដោយប្រើ ប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ នៅចំណុចទំនប់ដាច់ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ។ខណៈ នោះក្រុមការងារបានឯកភាពគ្នាឃាត់ចាប់ជន សង្ស័យ និងដកហូតវត្ថុតាងដើម្បីបន្តនីតិវិធីតានច្បាប់ស្តីពីជលផល។វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន-ជនសង្ស័យចំនួន០២នាក់ ទូកបាឡាស្មា ច់ទំហំ (៧,៤×០,៧×០,៣)ម ចំនួន០១ គ្រឿង ម៉ាស៊ីនម៉ាកហ៊ីណូតា ២៥សេះ ចំនួន០១គ្រឿង អាំងវែកទ័រ ១០គ្រាប់ ចំនួន០១គ្រឿង អាគុយម៉ាក ជីប៉េ ៤០ អំពែ ចំនួន០១គ្រឿង ដងឆក់ ចំនួន០១គូខ្សែភ្លើង ប្រវែង៤,៥ម៉ែត្រ និងត្រីឆក់បានប្រមាណ៧គីឡូ។ជនសង្ស័យនិងវត្ថុតាងខាងលើនេះត្រូវបានសមត្ថកិច្ចជលផល កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំ ពង់ឆ្នាំង។ដើម្បីចំណាត់ការតាមផ្លូវច្បាប់។កំពង់ឆ្នាំងថ្ងៃទី១០ ០២ ២០២៥ឈៀងថារិទ្ធ
វីដែអូ