ខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទីខែមករា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯក ឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តមប្រធាននិងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្រុក ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្ត លោកអភិបា លរងខេត្តកំពង់ឆ្នាំង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធក្នុងខេត្តលោ កអភិបាល អភិបាលរងក្រុងស្រុកទាំង៨ ក្នុងខេត្ត ចូលរួមផងដែរ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីនេះបានអានរបាយការណ៍សង្ខេបអំពីលទ្ធ ផលរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលសម្រេចបានអំពីចំណុចខ្លាំងនិងចំណុចខ្សោយព្រមទាំងបញ្ហាប្រឈមមួយចំនួននៅក្នុងឆ្នាំ២០២៤ និងលើកនៅទិសដៅអនុវត្តបន្តនៅក្នុងឆ្នាំ២០២៥ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបបរធិបតី ហ៊ុនម៉ាណែក នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ចំណុចសំខាន់ៗនៃការពិភាក្សាក្នុងកិច្ច ប្រជុំនេះ ឯកឧត្តមបណ្ឌិតសុភាចារ្យ ឯកឧត្តមអភិបាលខេត្ត អភិបាលខេត្តរងឯក ឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្រុកទាំង៨ បានពិភាក្សាគ្នាផ្ដោតលើការ គ្រប់គ្រងការពារដីតំបន់៣ ដីគម្របព្រៃ ឈើឆ្នាំ២០០២ ដីបរិស្ថាន ដីតំបន់អភិរក្សដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបការវាស់ វែងដីធ្លីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ជំរុញនិងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គ្មានក្មេងទំនើងគ្មានគ្រឿងញៀន គ្មានល្បែងស៊ីសងគ្មានអំពើហិង្សា គ្មានចោរកម្មឆក់ប្លន់ គ្មានគ្រោះថ្នាក់ចរាចរណ៍ ។ រួមគ្នាដោះស្រាយសំណូមពរ និងការដោះស្រាយសេវាតម្រូវ ការចាំបាច់ជូនប្រជាពលរដ្ឋ ដើម្បីប្រជាព លរដ្ឋរស់នៅប្រកបមុខរបរធ្វើអាជីវកម្មធ្វើ ស្រែចម្ការ នៅគ្រប់មូលដ្ឋាន មានសុខស ន្តិភាពមានការអភិវឌ្ឍលើគ្រប់វិស័យ៕កំពង់ឆ្នាំងថ្ងៃទី០៨ ០១ ២០២២ឈៀងថារិទ្ធ
វីដែអូ