ខេត្តកំពង់ឆ្នាំង៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង ជាង៩ពាន់នាក់នៅព្រឹកថ្ងៃទី០៨ ខែមករាឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីមិទ្ទីញអបអរសាទរខួបលើ កទី៤៦ ទិវាបុណ្យជាតិ ៧មករា (៧ មករា ១៩៧៩ - ៧មករា ឆ្នាំ២០២៥ ) ឮពិធីនេះប្រព្រឹត្តទៅនៅ មុខបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមមណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង ។នៅក្នុងពិធីនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអានសន្ទរក ថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុ ងពិធីមិទ្ទីញរំលឹកខួបលើកទី៤៦ នៃទិវាជ័ យជម្នះ ៧មករា ដោយបានបញ្ជាក់ថា ខួបទី ៤៦ឆ្នាំ នៃទិវាមាជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរប បប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុ ណកម្មនិងការកាប់សម្លាប់យ៉ាងឃោឃៅបំផុតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ទិវាខួបលើកទី៤៦ឆ្នាំនេះ ដើម្បីរំ លឹកនូវការចងចាំជានិច្ច នូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនឹងធ្វើពលី កម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញបានឡើយ ។គួរបញ្ជាក់ថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ គឺដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩ ៧៩ ក្នុងនោះកត្តាសុខសន្តិភាព និងការឯកភាពជាតិពេញលេញដោយសារការ អនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេ ចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ស ង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈ ពេលជាង៥០០ឆ្នាំកន្លងមក ធ្វើឱ្យប្រទេស ជាតិយើងមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨។នៅក្នុងពិធីនោះដែរ តំណាងអង្គមីទ្ទីញ បានឡើងប្តេជ្ញាចិត្ត ដើម្បីជាសក្ខីភាពនៃការដឹងគុណថ្ងៃជ័យជំនះជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រនេះ បានប្ដេជ្ញាចិត្តដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកេីតចេញពីការបោះឆ្នោត ដឹកនាំដោយស ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្តេ ជ្ញាចិត្តក្នុងការការពារសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់ វង្សជារៀងរហូត ដើម្បីរួមគ្នាអភិវឌ្ឍន៍មា តុភូមិកម្ពុជាឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យដូចអារិយប្រទេសនានានៅក្នុងតំបន់និងនៅលើពិ ភពលោក។នៅចុងនៃកម្មវិធីនេះក៏មានការលែងព្រាបនិងបង្ហោះប៉ោងប៉ោងដើម្បីអបអរ សាទរទិវាថ្ងៃជ័យជំនះ ៧មករា ជាថ្ងៃកំ ណើតទីរបស់ប្រជាពលរដ្ឋខ្មែរ សូមស្ថិតនៅជាអម តៈក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ កូនខ្មែរ ជារៀងរហូត ប្រឆាំងដាច់ខាតការវិលមកវិញនៃរបបប្រល័យពូជសាសន៍៕កំពង់ឆ្នាំងថ្ងៃទី០៨ ០១ ២០២៥ ឈៀងថារិទ្ធ
វីដែអូ