ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
គេហទំព័រ ខ្មែរភក្តី លេខទំនាក់ទំនង +855 86 306 500
រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកការដ្ឋានជួស ជុលផ្លូវអ៊ុតចាក់កៅស៊ូអាសេ៤ខ្សែមានប្រ វែង២៤៣៥ម៉ែត្រនៅក្នុងក្រុងកំពង់ឆ្នាំង
Mon,06 January 2025 (Time 01:49 PM)
ដោយ ៖ ឈៀង ថារិទ្ធ (ចំនួនអ្នកអាន: 110នាក់)

ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសុភាចារ្យអ៊ុករ៉ាប៊ុន រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ការជួសជុលផ្លូវចាក់ កៅ ស៊ូអាសេ៤ខ្សែជិត២,៥០គីឡូម៉ែត្រនៅថ្ងៃនេះ ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋពិតជាមោទនភាពណាស់និងក៏ជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋនៅ ក្នុងខេត្តកំពង់ឆ្នាំង ការអភិវឌ្ឍបានបែប នេះដោយសារប្រទេសជាតិយើងមានប្រមុខរាជរដ្ឋាភិបាលដ៏ល្អ គិតគូរអំពីជីវ ភាពរបស់ប្រជាពលរដ្ឋនិងដោយសារប្រ ទេសជាតិមានសុខសន្តិភាព។ ឯកឧត្តមបានមាន ប្រសាសន៍បែបនេះ នៅក្នុងពិធីបើកការ ដ្ឋានជួសជុលផ្លូវចាក់កៅស៊ូអាសេចំនួន៤ ខ្សែ នៅក្នុងភូមិទី៥ សង្កាត់ខ្សាម ក្រុងកំព ង់ឆ្នាំង។ ក្នុងកម្មវិធីនេះក៏មានការចូល រួមពីឯកឧត្តមប្រធានក្រុម ប្រឹក្សាខេត្ត លោក ជំទាវតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងលោកអភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុង លោកចៅសង្កាត់ទាំង បួននិងប្រជាពលរដ្ឋចូលរួមសរុបជាង ៣០០នាក់។

ឯកឧត្តមបណ្ឌិតសុភាចារ្យ បានបញ្ជាក់ទៀតថា យុទ្ធសាស្ត្របញ្ចកោណរបស់ប្រ មុខរាជរដ្ឋាភិបាលបា នផ្ដោតសំខាន់លើចំណុចបួនដែលត្រូវគិតគូរជាចម្បង គឺធន ធានមនុស្ស ផ្លូវ ទឹក និងភ្លើង ធ្វើបានចំ ណុចទាំង៤ខាងលីនេះដើម្បីរួមគ្នាអភិវឌ្ឍ ន៍ប្រទេសកម្ពុជាឲ្យមាន ការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិតសុភាចារ្យបានសំណូមពរដល់អាជ្ញាធរគ្រប់មូល ដ្ឋានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយក ចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺគ្មានក្មេងទំនើង គ្មានគ្រឿងញៀន រួមគ្នាគោរពច្បាប់ចរាចរណ៍និងទប់ស្កាត់អំពើហិង្សាគ្រប់រូបភាពនៅ ក្នុងមូលដ្ឋាន។ ចំណុចខាងលើនេះក៏ទាមទារដល់អា ណាព្យាបាលដែលជាឪពុកម្ដាយត្រូវតែយក ចិត្ត ទុកដាក់តាមដាន និងអប់រំកូនចៅខ្លួនឱ្យក្លាយជាពលរដ្ឋល្អ មានប្រយោជន៍នៅ ក្នុងសង្គមជាតិ។

លោក នៃ ចារី អភិបាលរងនៃគណៈអភិ បាលខេត្ត តំណាង ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ ឆ្នាំងបានឡើងអានរបាយការណ៍ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃ នេះបានបើកការដ្ឋានជួ សជុលផ្លូវអ៊ុតចាក់ចាក់កៅស៊ូ AC បួនខ្សែដែលមានប្រវែង សរុប ២.៤៣៥ម៉ែត្រ ទទឹ ង ៦ ម៉ែត្រ នៅ ក្នុងសង្កាត់ខ្សាម៣ ខ្សែ និ ងនៅក្នុងសង្កាត់ប្អេរ១ ខ្សែ នៃក្រុងកំពង់ ឆ្នាំង។ ការជួសជុលផ្លូវនេះបានចាប់ផ្ដើមកសាងពីថ្ងៃទី ២៣. ១២.២០ ២៤ និងត្រូវបញ្ចប់នៅ ថ្ងៃ ទី២២. ០២. ២០២៥ ដោយចំណាយថវិការបស់រដ្ឋ បាលខេត្តកំពង់ឆ្នាំង។
ខេត្តកំពង់ឆ្នាំងថ្ងៃទី ០៦.០១.២០២៥
ឈៀងថារិទ្ធ

វីដែអូ