ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចូលរួមក្នុងពិធីប្រកាសខេត្តកំពង់ឆ្នាំងស្អាត គ្មានសំរាម និងគ្មានសំណល់ប្លាស្ទិច មានអ្នក ចូលរួមជាង១ម៉ឺននាក់
ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២៥ បានចូលរួមប្រកាសខេត្តកំពង់ឆ្នាំងស្អាត គ្មានសំរាមនិងគ្មានសំណល់classic តាមទីសាធា រណៈ។ ពិធីនេះបានធ្វើឡើងនៅក្នុងទីលា នបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំងដោ យមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវប្រតិភូអមដំណើរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបា លខេត្ត អភិបាលរងខេត្ត លោកអភិបាល ក្រុងស្រុកទាំង៨មន្ត្រីរាជការជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋសិ ស្សានុសិស្ស សរុបអ្នកចូលរួមមានចំនួន ១០ ៦១១នាក់។
ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក្នុងពិធីនេះបានឡើងអានរបា យការណ៍ស្វាគមន៍ឲ្យដឹងថា លទ្ធផលសរុបយុទ្ធនាការកំពង់ឆ្នាំងស្អាតខ្មែរធ្វើបាននិងយុទ្ធនាការសម្អាតផ្លូវជាតិ ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិចចាប់ពីថ្ងៃទី ១៥ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ យុទ្ធនាការនេះដឹកនាំដោយរដ្ឋបាលខេត្តរដ្ឋបាលក្រុងស្រុកទាំង៨ អនុវត្តបានចំនួន៣០០លើ ក។ ក្នុងនោះមានការសម្របសម្រួល។ពីក្រសួងបរិស្ថានចុះដឹកនាំផ្ទាល់ចំនួន៨១ លើក , បានធ្វើអនាម័យសម្អាតតាមដង ផ្លូវក្នុងខេត្តចំនួន៤១ខ្សែ មានសាលារៀនទាំង៣កម្រិតសិក្សា ចូលរួមចំនួន៣៩៩ សាលា លោកគ្រូ អ្នកគ្រូ៣៧៧១ នាក់។វត្តអារាមចំនួន២១៩វត្ត ព្រះសង្ឃចំនួន ២៦០០អង្គ មន្ត្រីរាជការខេត្តក្រុងស្រុកចំនួន៦៩០៨ នាក់។ សាលាឃុំសង្កាត់ចំនួន៧១ឃុំសង្កាត់ ប្រជាពលរដ្ឋចូលរួមមានចំនួន ៤១៨ ៦៧៥នាក់ ស្មើនិង៧០ ភាគរយនៃប្រជាជនទូទាំងខេត្ត រោងចក្រសហគ្រាស ចំនួន២២ អ្នកចូលរួម ៤៥ ៦៦៨នាក់ អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ចំ នួន ១.៣៨០ នាក់។ ក្នុងយុទ្ធនាការមានអ្នកចូលរួមសរុប ៥៩៦.០៤០ អង្គ.នាក់។ប្រមូលសំរាមបានចំនួន២៦.៣៤៩ គីឡូ ក្រាម។ តាមរយៈសកម្មភាពយុទ្ធនាការខាងលើនេះយើងពិនិត្យឃើញថានៅតាមសាលារៀនរោងចក្រសិប្បកម្មអាជីវកម្មវត្តអារាមភូមិឃុំសង្កាត់លំនៅដ្ឋានប្រជាព លរដ្ឋនិងតាមដងផ្លូវជាតិផ្លូវខេត្តផ្លូវស្រុកមានអនាម័យមានសុភណ្ឌភាពល្អនិងមានបរិស្ថានស្អាតល្អ មានភាពប្រទាក់ក្រឡាជាមួយលក្ខណៈសម្បត្តិទី៦ នៃគោលន យោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
.ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត ក្នុងពិធីនេះបានមានប្រសាសន៍ថា នៅក្នុងយុទ្ធនា ការកម្ពុជាស្អាតខ្មែរធ្វើបាន នៅក្នុងឆ្នាំ២០
២៤ក្នុងមួយថ្ងៃមានអ្នកចូលរួមរើសសំរាម តែហើរតាមខ្យល់មានពី ១៥.០០០នាក់ ទៅ២០.០០០នាក់ ដែលធ្វើឲ្យយើងអាចកាត់បន្ថយថង់ប្លាស្ទិក ក្នុងមួយឆ្នាំបាន ៨០% និងកាត់បន្ថយការនាំចូលថង់ប្លាស្ទិ កបាន៨៧% ក្នុងឆ្នាំ២០២៣។ ប្រទេសគឺជាផ្ទះ មានភាពស្អាត ភាពបៃតងមាន ចេរភាព ស្អាតទាំងលើដី ស្អាតទាំងលើ មេឃ (ខ្យល់ដកដង្ហើម)និងស្អាតទាំងក្នុងទឹក។ ដូច្នេះយើងទាំងអស់គ្នាសូមកុំបោះចោល កុំដុតចោល កុំកប់ក្នុងដី កុំបោះក្នុងទឹក ក្នុងទន្លេក្នុងសមុទ្រ ដែលសុទ្ធតែធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននៃជី វិតយើងទាំងអស់គ្នា។
.ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថានៅក្នុងឆ្នាំ២០២៥នេះក្រសួងបរិស្ថានមានគម្រោងការដាំដើមត្នោតឲ្យបាន១លាន ៣សែនដើមនៅថ្ងៃតែមួយ និងម៉ោងតែ មួយក្នុងទូទាំងប្រទេស ។ ដោយឡែកឯកឧត្តមក៏បានរកឃើញការគាបត្នោតដោយពន្លឺព្រះអាទិត្យនិងការចិត្តត្នោតដោយពន្លឺព្រះអាទិត្យផងដែរ ដោយឯកឧត្តមនិងបោះពុម្ពផ្សាយនៅនិខេបទដែលរកឃើញនេះចែកជូនប្រជាពលរដ្ឋក្នុងប្រទេសយើងអនុវត្ត។
នៅចុងបញ្ចប់នៃកម្មវិធីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថានបានប្រកាសនុងចែកប័ណ្ណសរ សើរដល់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក គ្រប់មន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ដោយបញ្ជាក់ថា ខេត្តកំពង់ ឆ្នាំងស្អាត គ្មានសំរាម គ្មានសំណល់ផ្លាស្ទិក ដោយយើងទាំងអស់គ្នា ត្រូវតែចលនាចូលរួមជាបន្តទៀត ដើម្បីឲ្យក្លាយទៅជាទម្លាប់ សម្រាប់ផ្ទះយើង ភូមិយើងឃុំសង្កា ត់យើងក្រុងស្រុកយើង ខេត្តយើងនិងប្រ ទេសយើងស្អាត ខ្មែរធ្វើបាន ៕
កំពង់ឆ្នាំងថ្ងៃទី២២.០១.២០២៤
ឈៀងថារិទ្ធ