ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥
គេហទំព័រ ខ្មែរភក្តី លេខទំនាក់ទំនង +855 86 306 500
បិតសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០ ២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន
Thu,16 January 2025 (Time 02:52 PM)
ដោយ ៖ ឈៀង ថារិទ្ធ (ចំនួនអ្នកអាន: 92នាក់)

ខេត្តកំពង់ឆ្នាំង ឯកឧត្តម បណ្ឌិតសុភាចារ្យអ៊ុករ៉ាប៊ុន ប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង
លោកជំទាវ ជូ ប៊ុនអេង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិ បាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុវ រុនប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៥ បានចូលរួមជាគណៈ អធិបតីក្នុងពិធីបិតសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់រដ្ឋបា លខេត្តកំពង់ឆ្នាំង។ ដែលមានអ្នកចូលរួមមកពីគ្រប់មូលដ្ឋាន និងគ្រប់ស្ថាប័នពាក់ ព័ន្ធក្នុងខេត្តសរុបចំនួន ១៦២ នាក់។

នៅក្នុងឱកាសនេះឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានអានរបា យការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលសម្រេចបាន នៅក្នុងឆ្នាំ២៩២៤ រួមមាន ជួសជុលផ្លូវកៅស៊ូប្រវែងDBSTប្រវែង២.៦៥៥ម៉ែត្រទទឹង ៦ម៉ែត្រនៅភូមិទ្រាជើងឃុំស្រែថ្មីជួសជុលនិងពង្រីកផ្លូវ DBSTប្រវែង ២៣៤០ម៉ែត្រនៅក្នុងបញ្ជាការដ្ឋានកាំ ភ្លើងធំឃុំតាំងក្រសាំង ស្រុកទឹកផុស, ជួសជុលពង្រីកនិងកម្ពស់ផ្លូវល្បាយថ្មប្រវែង២២០០ម៉ែត្រ ទទឹង ៩ ម៉ែត្រ ,ជួស ជុលនិងពង្រឹងគ្រឹះគ្រប់ស្រទាប់រួចចាកអ៊ុតកៅស៊ូ AC ប្រវែង ៧៤៦ ម៉ែត្រ ទំហំ ផ្ទៃក្រឡាសរុប ៦ ២០០ ម៉ែត្រការ៉េ។
.ការងារសុខាភិបាល ពិគ្រឡជំងឺក្រៅស រុបចំនួន៤៣៥.៩៩៦ករណី,ពិគ្រោះជំងឺកុមារក្រោម ៥ ឆ្នាំ ចំនួន ៨១.៨២០ ករ ណី,ទទួលសេវាសម្រាកព្យាបាលសរុប
៤២.៩៩៥នាក់,ពិនិត្យស្ត្រីមានផ្ទៃពោះ
៥៨.០៨០នាក់, ស្ត្រីមកសម្រាលកូនសរុប
១០.៤៨៥នាក់,ពិនិត្យស្ត្រីក្រោយពេលសម្រាលកូន ១៥.៦៧២នាក់។
ការងារកសិកម្ម ប្រមូលផលស្រូវឆ្នាំ ២០ ២៤សម្រេចបាន ២០២.៣៨៩ហិកតា
ទិន្នផលជាមធ្យម៤.០៣៥តោនក្នុងមួយហិចតា, ទិន្នផលសរុបចំនួន៨១៤.៣៩ ៧តោន។
ការងារទេសចរណ៍ភ្ញៀវមកលេងកំសាន្តក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួន១.៩៦២ . ៨៨៦នាក់ ។ ខេត្តកំពង់ឆ្នាំងមានរមណី យដ្ឋាន២៨កន្លែង, រមណីយដ្ឋានទេស ចរណ៍ប្រវត្តិសាស្រ្ត ១២ កន្លែង.រមណីយ ដ្ឋានកែច្នៃ៧កន្លែង និងរមណីយដ្ឋានធម្ម ជាតិ១០កន្លែង។
ការងារអប់រំយុវជននិងកីឡា សាលាមតេយ្យសរុបមានចំនួន៣៩២សាលា ស្មើនិង៥៥១ ថ្នាក់ សិស្សសរុបមាន១៥ ៥៨
៩នាក់,សាលាបឋមសិក្សាមានចំនួន ២ ៨១សាលា សិស្សសរុបចំនួន៧៦.៤៦៣ នាក់, ការងារមិត្តខ្ញុំមកសិក្សា សិស្សបឋម ភូមិមានចំនួន ២៤.២៤៨នាក់ សិស្សប្រ ឡងជាប់មាន១២.៤១៦នាក់ស្មើនិង៨៧,
៦២ ភាគរយ។
ការងាររៀបចំដែនដីនគររូបនីយកម្មសំ ណង់និងសុរិយោដី ប្រកាសតំបន់វិនិច្ឆ័យបាន៣១០ ភូមិ លើផែនការបង្ហើយ៣៣៦ ភូមិស្មើនឹង ៩២,២៦% , វាស់វែងបាន២២ ៧.៨៣៣ ក្បាលដីនៃផែនការក្បាលដី ស្មើនិង ៧០,៩៩%, ។
ការងារសន្តិសុខ បទល្មើសព្រហ្មទណ្ឌកើតមាន ៥៨ លើក ក្នុងនោះមានបទឧ ក្រិដ្ឋ ១៣ លើកឃាតកម្ម២លើក រំលោភសេពសន្ថវៈ ៨ លើក លួចមានស្ថានទម្ងន់ ៣លើក។ បណ្ដាលឲ្យមនុស្សស្លាប់២នាក់របួស ២៤នាក់ បាត់ម៉ូតូ៦គ្រឿង ម៉ូទ័រ១២ គ្រឿង ទូរសព្ទ ៨គ្រឿង, ខ្សែភ្លើង១ដុំ, ប្រា ក់រៀល៦ម៉ឺនរៀល ដុល្លារ១៥០.។ ឃាត់ជនសង្ស័យចំនួន ១៩៣នាក់ ស្រី៤នាក់។
គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧៥ លើក បណ្ដាលឱ្យស្លាប់ ៥៧ នាក់ របួស ១៦៤នាក់ ខូចខាតរថយន្ត ៦៨ គ្រឿងម៉ូតូ ៦៦គ្រឿង គោយន្ត៧គ្រឿង កង់១គ្រឿងបាគា១គ្រឿង។ កសាងសំណុំរឿង៥៥ ករណី ឃាត់ខ្លួនអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ១០នាក់បញ្ជូនទៅសាលាដំបូងខេត្ត។
គ្រោះថ្នាក់ធម្មជាតិ ខ្យល់ព្យុះ ១៨ លើកដណ្ដាលឲ្យរបើកដំបូលផ្ទះ១២៣ ខ្នង រលំ ១២ខ្នង បាក់កំពូលក្លោងទ្វារវត្តម១, រន្ទះ បាញ់៤លើក បណ្តាលឱ្យស្លាប់២នាក់របួស៣នាក់ ស្រុតដី១លើក បណ្ដាលឲ្យខូចផ្ទះ ៩ ខ្នង បាក់សង្កត់១លើកបណ្ដាលឱ្យស្លាប់១នាក់។ គ្រោះអគ្គីភ័យមាន៣២ លើក បណ្ដាលឲ្យរបួស២នាក់ , ឆេះរថ យន្ត២គ្រឿង, គោយន្ត១គ្រឿង, ម៉ូតូ ២ គ្រឿង ,ឆេះផ្ទះ១១ ខ្នង , រោង១ខ្នង ចំប៉ើង២៦០០ ដុំ ,ព្រៃ១៦ហិចតា ស្រូវ១ តោនទូរទស្សន៍១គ្រឿង ម៉ាស៊ីកាត់១ គ្រឿង និងសម្ភារៈមួយចំនួនទៀត។

ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន ក្នុងពិធីនេះដែរក៏បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការអាជ្ញាធរ និងសមត្ថកិច្ចពាក់ ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាង សក ម្មក្នុងការរៀបចំបុណ្យជាតិនានានិងការរៀបការបោះឆ្នោតសកលប្រព្រឹត្តទៅយ៉ាងរលូនគ្មានអំពើហិង្សា និងទទួលបានលទ្ធនផលល្អ។
.ឯកឧត្តមក៏បានណែនាំផងដែរដល់មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ចទាំងអស់សូមរួមគ្នាអនុវត្តភារកិច្ចចំពោះមុខឲ្យបានល្អដើម្បីពង្រឹងសន្តិភាព ស្ថេរភាពនយោ បាយ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមរឹងមាំ ។ទប់ស្កាត់កម្លាំងខាងក្រៅចលនាពួកឧទ្ទាម ដែលមកបង្ករអស្ថេរភាព បង្កភាពវឹកវរក្នុងសង្គមជាតិ ធ្វើបដិ វត្តន៍ពណ៌រំលំរដ្ឋាភិបាលស្របច្បាប់ ក្នុងគោលដៅបំផ្លាញសន្តិភាពរបស់ជាតិ
សេចក្តីសុខរបស់ប្រជាជន។ ពង្រឹងយន្តការនានាគាំទ្រការអនុវត្តគោលន យោបាយភូមិឃុំមានសុវត្ថិភាពដោយផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យបានយល់ច្បា ស់និងចូលរួមក្នុងការអនុវត្តគោ លនយោបាយភូមិឃុំមានសុវត្ថិភាពនៅគ្រប់មូល ដ្ឋាន។ រួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើ សគ្រប់ប្រភេទមានបទល្មើសនេសាទបទល្មើសព្រៃឈើ ដោយរួសរាន់ទប់ស្កាត់ឲ្យបានទាន់ពេលវេលាមិនឲ្យរីករាលដា ល។ ពង្រឹងការអនុវត្តវិមជ្ឈការនិងសហវិមជ្ឈការ របស់ថ្នាក់ក្រោមជាតិ ដើម្បីស ម្រេចបានគោលនយោបាយបញ្ចកោនរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង។
កំពង់ឆ្នាំងថ្ងៃទី១៦.០១.២០២៥
ឈៀងថារិទ្ធ

វីដែអូ