ខេត្តកំពង់ឆ្នាំង ឯកឧត្តម ជា សុមេធី រដ្ឋម ន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០២៥ បានមានប្រសាសន៍ថា មន្ត្រីរាជ ការធ្វើការនៅ ក្នុងមន្ទីរសង្គមកិច្ចអតីតយុ ទ្ធជននិងយុវនីតិសម្បទាគ្រប់ខេត្តដែលជាអ្នកផ្ដល់សេវា ជូនអតីតយុទ្ធជន ជូននិវត្ត ជន ជនមានពិការភាព និងប្រជាពលរដ្ឋត្រូវបង្កើតផេក facebook របស់ខ្លួនដើ ម្បីងាយស្រួលដល់ប្រជាពលរដ្ឋមានទំនា ក់ទំនងសួរនាំក្នុងការផ្ដល់សេវាឆាប់រហ័សជូនពួកគាត់នៅគ្រប់មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីប្រកាសសមាសភាពសាខាមូលនិ ធិជំនួយសង្គមរបស់មន្ទីរសង្គមកិច្ចនិងអតី តយុទ្ធជនយុវនីតិសម្បទាខេត្តកំពង់ ឆ្នាំង។ ពិធីនេះបានធ្វើឡើងនៅក្នុងមន្ទីរ សង្គមកិច្ចខេត្ត ដោយមានការចូលរួមពី សំណាក់ឯកឧត្តម ស៊ីវ រុន ប្រធានក្រុម ប្រឹក្សាខេត្តឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអ ភិ បាលនៃគណៈអភិបាលខេត្ត លោកអភិ បាលក្រុងស្រុក និងមន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត សរុបមានវត្តមានចូល រួមចំនួន១១០នាក់។ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា មន្ត្រីមន្ទីរ សង្គមកិច្ចជាអ្នកផ្ដល់សេវា ក៏ត្រូវតែយក ចិត្តទុកដាក់ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានផងដែរ ដើម្បីក្តាប់បានអំពីការលំបាកនឹងតម្រូវការដើម្បីជួយដោះស្រាយជូនពួកគាត់បានទាន់ពេ លវេលា។ .ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក្រសួងសង្គមកិច្ច កំពុងដំ ណើរការកសាងមណ្ឌលសុំចត ២កន្លែង មួយនៅ ក្នុងខេត្តបាត់ដំបង ដើម្បីគិតគូរដល់ជនអនាថា អ្នកសុំទាន នៅក្នុងប្រទេ សដែកនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលយើង។.នៅក្នុងឱកាសនេះដែរឯកឧត្តមបានផ្ដាំផ្ញើដោយមន្ត្រីរាជការក្នុងមន្ទីរសង្គមកិច្ច ត្រូវយកចិត្តទុកដាក់សាមគ្គីភាពផ្ទៃក្នុងឲ្យបា នល្អ គិតគូរសុខទុក្ខ និងតម្រូវការ របស់ម ន្ត្រីចុះធ្វើការតាមមូលដ្ឋាន គឺបើប្រើគោត្រូវអោយស្មៅស៊ី។ នៅបំណាច់ឆ្នាំត្រូវយក ចិត្តទុកដាក់លើកសរសើរនិងជូនរង្វាន់ដ ល់មន្ត្រីដែលអនុវត្តការងារបានល្អនិងក៏ត្រូវតែអនុវត្តវិន័យចំពោះមន្ត្រីដែលអស កម្មក្នុងការបំពេញការងារផងដែរ។ បន្ទា ប់មកឯកឧត្តមក៏បានជូនប័ណ្ណសរសើរដល់មន្ត្រីរាជការក្នុងមន្ទីរចំនួន១០នាក់ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមកនៅក្នុងឆ្នាំ២០២៤ ។នៅក្នុងកម្មវិធីនេះដែរឯកឧត្តម គណៈអ ធិបតី ប្រតិភូអមដំណើរ និងភ្ញៀវចូលរួមបានអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មនិងកាយសម្បទាខេត្តកំពង់ឆ្នាំង និងបានសួរសុខទុក្ខ ជនពិការ ភាព នៅក្នុងមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មនិងកាយសម្បទាខេត្តកំពង់ឆ្នាំងផងដែរ។ក្នុងនោះឯកឧត្តម ជាសុមេធី និងលោកជំទាវ ជា ផល្គុន ក៏បានចែកអំណោ យជូនជនមានពិការភាពកំពុងស្ដារលទ្ធភា ពពលកម្ម និងកាយសម្បទានៅក្នុងមណ្ឌ លចំនួន ២៥ នាក់ដែលក្នុងម្នាក់ៗទទួលបានអង្ករមួយបាវ ៣០គីឡូ, ទឹកត្រីមួយយួរ, ទឹកស្អីវមួយយួរ, ត្រីខមួយយួរ, ប៊ីចេ ងមួយកញ្ចប់, អំបិលមួយកញ្ចប់, ប្រេ ងកូឡាបីដប និងថវិកា៥ ម៉ឺនរៀល ផ ងដែរ ។ ចំណែកជនមានពិការភាពជាកុមារទទួ លបានថ្នាំវីតាមីន ក្នុងម្នាក់ៗ ១ដុំផងដែរ។.បន្ទាប់មកឯកឧត្តម លោកជំទាវនិងប្រតិ ភូក៏បានអ ញ្ជើញចុះពិនិត្យមណ្ឌ លកុមារកំព្រាខេត្តកំពង់ឆ្នាំង ដែលមានកុមារកំព្រាសរុបចំនួន ៣០នាក់ ក្នុងនោះ ១២ នាក់កំពុងរៀននៅភ្នំពេញ និង១៨នាក់កំពង់ស្នាក់ នៅរៀនសូត្រ នៅក្នុងមណ្ឌ លកុមារកំព្រាខេត្ត។ ឯកឧត្តមក៏បបានចុះពិនិត្យមើលប ន្ទប់ស្នាក់នៅរបស់ក្មួយៗ ពិនិត្យ មើលផ្ទះបាយ ពិនិត្យមើលការហូបចុករបស់ក្មួយៗកុមារកំព្រាយើងផងដែរ ។ក្នុងឱកាសនេះដែរ ឯកឧត្តម និងលោក ជំទាវ ក៏បានផ្ដល់អំណោយជូនមណ្ឌល កុមារកំព្រារួមមាន អង្ករ២០បាវ,ទឹកត្រី និងទឹកស្អូវ២០យួរ, ថ្នាំវីតាមីនមួយចំនួនរួម និងថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភដល់ជីវភាពរស់នៅ របស់ក្មួយៗកុ មារកំព្រាក្នុងមណ្ឌលទាំងអស់ផងដែរ។កំពង់ឆ្នាំងថ្ងៃទី១៤ ០១ ២០២៥ឈៀងថារិទ្ធ
វីដែអូ