ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
គេហទំព័រ ខ្មែរភក្តី លេខទំនាក់ទំនង +855 86 306 500
ឯកឧត្តមអភិបាលខេត្តដឹកនាំក្រុមការងារចូលរួមពិធីជូនដំណើរមន្ត្រីកងរាជអាវុធហត្ថថ្មី៤២នាក់ បញ្ជូនទៅកាន់សាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេសភ្នំជុំរីករាយ នៅក្នុងស្រុកសាមគ្គីមានជ័យ
Wed,04 December 2024 (Time 01:22 PM)
ដោយ ៖ ឈៀង ថារិទ្ឋ​ (ចំនួនអ្នកអាន: 71នាក់)

ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តចូលរួមក្នុងពិធីជូនដំណើរមន្ត្រីកងរាជអាវុធហត្ថខេត្ត ជ្រើ សរើសថ្មី ចំនួន៤២នាក់ ដែលត្រូវបញ្ជូនទៅកាន់សាលាហ្វឹកហ្វឺនកង រាជអាវុធហត្ថលើផ្ទៃប្រទេសនៅភ្នំជុំរីក រាយក្នុងស្រុកសាមគ្គីមានជ័យ ។ ពិធីនេះបានធ្វើឡើងនៅក្នុងទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមអធិប តីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដោយមានការចូលរួមពីលោកមេបញ្ជាការ មេបញ្ជា ការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្រុក ក្នុងខេត្តនិងក្រុមគ្រួសាររបស់មន្ត្រីកងរាជ អាវុធហត្ថថ្មីមកពី៨ក្រុងស្រុកក្នុងខេត្តកំពង់ឆ្នាំង មកជូនដំណើរកូន និងប្ដីជាច្រើននាក់ផងដែរ។

នៅក្នុងពិធីនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ទៅកាន់មន្ត្រីកងរាជអាវុធហត្ថខេត្ត ថា ក្នុងនាមជាមន្ត្រីកងរាជអាវុធហត្ថថ្មីត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រនៅក្បួនយុទ្ធសាស្ត្រនិងយុទ្ធវិធីជំនាញនៅក្នុងសាលា ត្រូវគោរពវិន័យកង ទ័ពនិងបទបញ្ជាផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់ដើម្បីឲ្យការរៀនសូត្រទទួលបានជោគ ជ័យសម្រាប់យកមកបំពេញកាតព្វកិច្ចការពារជាតិមាតិភូមិ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ និងរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ប្រឆាំងនឹងបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីសង្គមជាតិមានសុខសន្តិភាព ។

នៅក្នុងពិធីនេះឯកឧត្តមអភិបាលខេត្តលោកអភិបាលក្រុងស្រុកនិងលោកមេបញ្ជាការ លោកមេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ក៏បានបំពាក់ក្រម៉ាជូនបាច់ផ្កាជាអនុស្សាវរីយ៍ក្នុងពេលបញ្ជូនមន្ត្រីកងរាជអាវុធហត្ថថ្មីទៅកាន់សាលាហ្វឹកហ្វឺន។ ក្នុងនោះរដ្ឋបាលខេត្តក៏បានឧបត្ថម្ភថវិកាថវិកាមួយចំនួនជូនមន្ត្រីកងរាជ
អាវុធហត្ថថ្មីទាំង ៤២ នាក់ផងដែរ។

ក្រុមគ្រួសារ និងមន្ត្រីកងរាជអាវុធហត្ថថ្មីក៏បានផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកយកព័ត៌មានយើងថា ការប្រឡងជ្រើសរើសជាមន្ត្រីកងរាជអាវុធហត្ថថ្មីនេះគឺកូនគាត់ប្ដីគាត់និងរូបគាត់ បានដាក់ពាក្យចូលរួមការប្រឡងដោយស្មើភាពនិងតម្លាភាពដោយមិនបានសូកប៉ាន់លុយកាក់ដល់អ្នកណាឡើយ។ ជាមួយគ្នានេះដែរពួក គាត់សូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅដល់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តម សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងលោកមេបញ្ជា ការ លោកមេបញ្ជាការរងកងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដែលបានជ្រើសរើសនិងផ្ដល់ឱកាសឲ្យពួកគាត់បានចូលជាមន្ត្រីកងរាជអាវុធហត្ថ ដើម្បីបម្រើជាតិមាតុ ភូមិ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាៈ មន្ត្រីកងរាជអាវុធហត្ថថ្មីទាំង៤២នាក់ដែលបានប្រឡងជាប់នេះនឹងត្រូវបញ្ជូនទៅកាន់សាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានទីតាំងនៅភ្នំជុំរីករាយក្នុងស្រុកសាមគ្គីមានជ័យ ។ ពួកគេត្រូវហ្វឹកហ្វឺនបច្ចេកទេសនិងយុទ្ធវិធីកងទ័ពរយៈ
ពេល ៣ ខែ។បន្ទាប់មកត្រូវហ្វឹកហ្វឺនបន្តនៅមុខជំនាញ ដែលត្រូវជ្រើសរើស៣ប្រភេទទៀតដែលក្នុងមុខ
ជំនាញនិមួយៗ ត្រូវហ្វឹកហ្វឺនរយៈ ពេល ៣ ខែ ដូចគ្នា រួមមាន ១.ជំនាញឆ័ត្រយោង ២.ជំនាញឆ្លាមសមុទ្រនិង ៣.ជំនាញអន្តរាគមន៍ ៕

កំពង់ឆ្នាំង,ថ្ងៃទី០៤ ១២ ២០២៤
ឈៀង ថារិទ្ធ

វីដែអូ