ខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុន្នីអ្នកតំណាងរាស្ត្រគណបក្សប្រជាជនម ណ្ឌលកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមស៊ុនសុវណ្ណារិទ្ធប្រធានគណ បក្សប្រជាជនខេត្តកំពង់ឆ្នាំង និងជាអភិ បាលខេត្ត នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០ ២៤ បានដឹកនាំក្រុមការងារគណ បក្សក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរចុះសួរសុខទុក លោក យឹមសុក្ខារិន អាយុ ៦៧ ឆ្នាំ ជាអ្នកសារព័ត៌មានវ័យចំណាស់ម្នាក់និងជាសមាជិកគណបក្ស រស់នៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ ឆ្នាំ ង កំពុងមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរខ្វះជីវ ភាពនិងថវិកាសម្រាប់ព្យាបាលជំងឺ ។ ពិធីចុះសួរសុខទុក្ខនិងផ្ដល់អំណោយសប្បុរសរបស់មន្ត្រីគណបក្សខាងលើនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្ស ប្រជាជនសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយមានការចូល រួមពីសំណាក់ ឯក ឧត្តម គុយ ចន្ថា ប្រធានក្រុមការងារគណ បក្សប្រជាជនខេត្ត ចុះមូល ដ្ឋានសង្កាត់ផ្សារឆ្នាំង លោក ហ៊ីងភ័ព្វមិនា ប្រធានគ ណ បក្សប្រជាជនក្រុងកំពង់ឆ្នាំង និងជាអភិបាល ក្រុងកំពង់ឆ្នាំង , លោក សេងវិចិត្រ ប្រធានគណបក្សប្រជាជនស្រុករលាប្អៀរ និងជាអភិបាលស្រុករលាបៀរ លោកស្រី ភួយ ឈួយអេង ប្រធានគណ បក្សប្រជាជនសង្កាត់ផ្សារឆ្នាំង និងជាចៅ សង្កាត់ផ្សារឆ្នាំង រួមនិងមន្ត្រីគណបក្សក្រុងស្រុកនិងសង្កាត់មួយចំនួនទៀត ។នៅក្នុងពិធីនេះ លោកជំទាវ កែ ច័ន្ទមុន្នីបានមានប្រសាសន៍ថា មន្ត្រីគណបក្ស ប្រជាជនគ្រប់ជាន់ថ្នាក់ជានិច្ចជាកាលតែ ងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ពិសេសគឺសមាជិកគណបក្សប្រជាជននៅគ្រប់មូល ដ្ឋាន ដែលមានទុក្ខលំបាកខ្វះខាតជីវភាព ។ មន្ត្រីគណបក្សខេត្ត ក្រុង ស្រុកនិងគ្រប់ឃុំសង្កាត់ ត ងតែដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងផ្ដល់អំណោយមនុស្សធម៌របស់គណ បក្សប្រជាជន ជូនដល់ប្រជា ពលរដ្ឋក្រីក្រយើងនិងសមាជិកគណបក្សយើងជានិច្ចដោយមិនបោះបង់ចោលឬទុកឱ្យប្រជាពលរដ្ឋណាម្នាក់ឬសមាជិកគណបក្សប្រជាជនណាម្នាក់មានបញ្ហាដោយមិនបានជួយទំនុកបម្រុងនិងជួយដោះស្រាយនោះឡើយ។ជាក់ស្ដែងនៅថ្ងៃនេះ ថ្នាក់ដឹកនាំគណ បក្សប្រជាជនខេត្ត ក្រុងនិងស្រុកយើងបានប្រមូលថវិកាសរុបបាន ចំនួន ២ លា ន៤០ម៉ឺនរៀល អង្ករ៥០ គីឡូ. ត្រីខមួយយួរ. ទឹកត្រីមួយយួរ. ទឹកស្អីវមួយយួរនិងមីមួយកេះ ឧបត្ថម្ភដល់លោក យឹម សុក្ខារិន ដែលកំពុងមានជំងឺខ្វះខាតជីវភាពនិងខ្វះខាតថវិកា សម្រាប់ព្យាបាលជំងឺ ។ថវិកាខាងលើនេះ មានការចូលរួមពីលោ កជំទាវ កែ ច័ន្ទមុន្នី និងឯកឧត្តម ស៊ុនសុ វណ្ណារិទ្ធិ ប្រធានគណបក្សខេត្តនិងជាអភិ បាលខេត្តកំពង់ឆ្នាំង ចំនួន១លានរៀល.ឯកឧត្តម គុយ ចន្ថា ៤០ម៉ឺនរៀល. លោកហ៊ីង ភ័ព្វមិនា២០ ម៉ឺនរៀល. លោកសេងវិចិត្រ ១០ ម៉ឺនរៀល រួមនឹងគ្រឿងឧប ភោ គបរិភោគ. លោក អ៊ុនសុផានិត ២០ ម៉ឺនរៀល .លោក ឆាយ លាភា ប្រធាន គណ ប ក្សមន្ទីរសាធារណៈការខេត្ត ២០ ម៉ឺនរៀល. លោក ងិន ហ៊ុន ប្រធានគណបក្សមន្ទីរក សិកម្មខេត្ត ១០ ម៉ឺនរៀល . លោក មានចំរើន ប្រធានក្រុមយុវជនគណបក្សស្រុកបរិបូរណ៌១០ ម៉ឺនរៀល . លោកឈៀងថារិទ្ធ ប្រធានលេខាធិការដ្ឋានក្រុមសកម្មជននៃក្រុមការងារយុវជនគណបក្សខេត្តផ្នែកព័ត៌មាន ១០ ម៉ឺនរៀល . លោក សាយសន្យា ចាងហ្វាងគេហទំព័រទស្សនៈរាស្ត្រ សមាជិកក្រុមយុវជនគណបក្សខេត្ត ៥ ម៉ឺនរៀល ។នៅក្នុងពិធីនេះដែរលោកជំទាវ កែច័ន្ទមុន្នីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ប្រធានគណបក្សខេត្តនិងលោកប្រធានគណបក្សក្រុងស្រុកដែលជាសប្បុរជនគណបក្សទាំងអស់ដែលបានជួយឧបត្ថម្ភដល់លោក យឹម សុក្ខារិន ។លោកជំទាវក៏បានផ្ដាំផ្ញើដល់លោកយឹមសុក្ខារិន សូមយកចិត្តទុកដាក់ព្យាបាលជំងឺតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានខ្ជាប់ ខ្ជួន ទើបមានសុខភាពល្អបន្តរស់នៅបានយូរអង្វែង តទៅទៀត។ក្នុងឱកាសនេះដែរ លោកជំទាវ ឧបត្ថម្ភថវិកាចំនួន២០ ម៉ឺនរៀល .លោកហ៊ីងភ័ព្វមិនាឧបត្ថម្ភ១០ម៉ឺនរៀល និងលោកសេងវិចិត្រ ឧបត្ថម្ភ ១០ ម៉ឺនរៀល(តាមរយៈលោកឈៀងថារិទ្ធប្រធានក្រុមអ្នកសារ ព័ត៌ មានខេត្តកំពង់ឆ្នាំង) ដើម្បីផ្ដល់ជូនលោកហេងសុធារ៉ា អ្នកសារព័ត៌មានខេត្តដែលបានរងរបួសធ្ងន់ធ្ងរដោយសារគ្រោះ ថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០ ២៤ ដែលកំពុងសង្គ្រោះព្យាបាលរបួស នៅមន្ទីរពេទ្យ ក្នុងក្រុងភ្នំពេញ ៕កំពង់ឆ្នាំង ថ្ងៃទី០៣ ១២ ២០២៤ឈៀង ថារិទ្ធ
វីដែអូ