លោកអធិការនគរបាលស្រុកជលគិរី ទើបឡើងកាន់តំណែងថ្មី ធ្វើអត្តឃាត ចង ក សម្លាប់ខ្លួនសង្ស័យមានវិបត្តិអ្វីមួយ
ខេត្តកំពង់ឆ្នាំង ៖ សង្ស័យមានវិបត្តិអ្វីមួយលោកអធិការនគរបាល ស្រុកជល់គីរី ទើប តែទទួលតំណែងថ្មី បានធ្វើអត្តឃាត ចង ក សម្លាប់ខ្លួន។ ហេតុការណ៍ នេះបានមា នការភ្ញាក់ផ្អើលនៅម៉ោង៨ព្រឹក ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដង ស្ថិតនៅក្រោយភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរីស ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ៖ លោកអធិការនគរបាលស្រុកជលគិរី ដែលបានធ្វើអត្តឃាតរូបនោះ មានឈ្មោះ ណែម សេត ឋានន្តរសក្កិ វរៈសេនីយ៍ទោអាយុ៥៤ឆ្នាំ ទើបតែឡើងតំណែងជាអធិ ការនគរបាលស្រុក ថ្មីមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមការរៀបរាប់ពីក្រុមគ្រួសារបានអោយដឹងថា លោក ណែម សេត មិនដែលមានបញ្ហាអ្វីនៅក្នុងគ្រួសារនោះឡើយ និងរូបគាត់ក៏គ្មានជំងឺប្រចាំកាយអ្វីដែរ គឺអាចនឹងមានវិបត្តិអ្វីមួយហើយ ដែលលោកមិនដែលប្រាប់ដល់ក្រុមគ្រួសារ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបច្ចេក ទេសផ្នែកកោសល្យវិច្ច័យនៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះបានចុះទៅពិនិត្យសាកសព្ទខាងលើនេះបានចុះទៅពិនិត្យសពនៅកន្លែងកើមកតហេតុ ហើយសមត្ថកិច្ចបានបញ្ជាក់ថា លោកអធិការស្រុកគិតជាស្លាប់ដោយការចងកធ្វើអាទិភាពពិតមែន ។ ហើយក៏បានប្រគល់សពអោយក្រុមគ្រួសារយកធ្វើ បុណ្យតាមប្រពៃណីនៅក្នុងមូលដ្ឋាន៕
កំពង់ឆ្នាំងថ្ងៃទី៣០ ១២ ២០២៤
ឈៀងថារិទ្ធ