ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា៖ គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាគ្រោះមហន្តរាយមួយដែលជះឥទ្ធិពលដល់សុខុមាល ភាពជាសាធារណៈយ៉ាងខ្លាំង។ គ្រោះថ្នាក់បានបង្កផលប៉ះពាល់ជាច្រើន មិនត្រឹមតែបាត់បង់អាយុជីវិត និងខូច ខាតទ្រព្យសម្បត្តិប៉ុ ណ្ណោះទេ អាចរងរបួសធ្លាក់ខ្លួនពិការភាព ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ជាពិសេសបាត់ បង់ធនធានមនុស្សយុវជនទំពាំងស្នងឬ ស្សីននៃប្រទេសជាតិ បើសិនជាប្រជា ព លរដ្ឋមិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។ ឯកឧត្តមបានថ្លែងដូចនេះក្នុងពិធីទិវាអន្តរ ជាតិរំលឹកដល់ជនរងគ្រោះក្រោយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកលើទី១៩ នៅខេត្តកំពង់ឆ្នាំង នារសៀលង្ថៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤ដោយមានមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សនិងប្រជា ពលរដ្ឋចូលរួមសរុបចំនួន១.២០០នាក់។ .ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថារហូ តមកដល់ពេលនេះតាមរយៈការខិតខំប្រឹ ងប្រែងដោយស្មារតីទទួលត្រូវខ្ពស់រប ស់យន្តការចរាចរណ៍ផ្លូវគោកគ្រប់ជាន់ ថ្នាក់និងការដឹកនាំចរាចរណ៍មន្ត្រីផ្លូវគោកសា ធារណការដឹកជញ្ជូនកង រាជអាវុធ ហត្ថ សមាជិកសមាជិកាមន្ត្រីពាក់ ព័ន្ធទាំងអស់ ជាលទ្ធផលបានទទួល ការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើននាពេល នេះ។ ក្នុងនោះការពាក់មួកសុ វត្ថិភាព គឺជាការចូលរួមការពារសុវត្ថិ ភាពខ្ពស់ក្នុងការការពារកាត់បន្ថយពីធ្ងន់ ធ្ងរមកស្រាល ពីស្រាលមកមិនមានការគ្រោះថ្នាក់។ គោ លបំណងសំខាន់ចង់ឱ្យប្រជាពលរដ្ឋគោរ ពច្បាប់ច រាចរណ៍ជាងខ្លាចការអនុវត្តច្បាមប់របស់សមត្ថកិច្ច។ ជាងនេះទៀតគ្រឿងស្រវឹងជាឃាតករលាក់មុខបង្កឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរប្រជាពលរដ្ឋនិងគោលនយោបាយកាត់ បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។.ឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសា សន៍ទៀតថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២ ០២៣និង២០២៤នេះមានចំនួនពី ១.៦ ០០ករណីទៅ១.៧០០ករណីបណ្ដា លឱ្យមានអ្នកស្លាប់ ២.១៥២នាក់ ភាគ ច្រើនជន រងគ្រោះមានអាយុចន្លោះពី១៨ ឆ្នាំទៅ ២៥ ឆ្នាំ។ ក្នុងនោះគ្រោះថ្នាក់ចរា ចរណ៍ពេល យប់មាន ៧៧% , ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពមាន ៧៩%, បើករបរហួសល្បឿនកំណត់ ៤០%។ ដោយឡែកខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២៤ នេះបានកើត ឡើងចំនួន៧៣ករណីកើនឡើងជាងឆ្នាំ មុន មានអ្នកស្លាប់ ៥៥ នាក់ និងអ្នក របួស ធ្ងន់ស្រាលជាង ២០០នាក់។.ឯកឧត្តមអភិសន្តិបណ្ឌិតបានផ្ដាំផ្ញើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវ គោកខេត្តកំពង់ឆ្នាំងនិងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់គិតគូរការដាក់ផ្លាកសញ្ញាចរាចរណ៍ តាមដងផ្លូវគំនូសសញ្ញាលើដងផ្លូវសំខាន់ៗដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍។ យានយន្តដឹកជញ្ជូនត្រូវត្រួត ពិនិត្យមើលភ្លើង កង់ ហ្វ្រាំង ពិសេសគឺការធ្វើឈៀកយានយន្ត។ ត្រូវរៀបចំកសាងសួនសុប្បនិម្មិត សុវត្ថិភាពចរាចរណ៍ផ្លូវ គោកនៅក្នុងខេត្ត ដើម្បីឲ្យសិស្សានុសិស្សនិងប្រជាពលរដ្ឋបានរៀនសូត្រអំពីច្បាប់ចរាចរណ៍ផ្លូវគោក។ សមត្ថកិច្ចជំនាញត្រូវអនុវត្តពង្រឹងច្បាប់ចរាចរផ្លូវគោកអោយបានម៉ឺងម៉ាត់ច្បាស់លាស់ ។ ក្នុងទិសដៅយើងនៅក្នុងឆ្នាំ២០៣០ ត្រូវកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ៥០ %ហ្នឹងនៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី ៧ នេះក៏ត្រូវតែយកចិត្តទុកដាក់កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឲ្យបាន ៥០% ផងដែរ។នៅក្នុងពិធីនេះអង្គការរបស់ប្រទេសជប៉ុនក៏បានឧបត្ថម្ភមួកសុវត្ថិភាពចំនួន១.៥០០ មួក ជូនគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងកម្មវិធីនេះផងដែរ។.នៅចុងកម្មវិធីនេះ ឯកឧត្តមអភិសន្តិបណ្ឌិ តក៏បានចូលរួមបង្សុកូលឧទ្ទិសកុសលដែ លប្រជាពលរដ្ឋដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុ ជាទាំងអស់ ដោយបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធពួកគាត់បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងគ្នាឡើយ។នៅក្នុងកម្មវិធីនេះដែរ អនុគណៈកម្មការសុ វត្ថិភាពចរាច រណ៍ផ្លូវគោខេត្តកំពង់ឆ្នាំងក៏ បានចែកមួកសុវត្ថិភាពដល់អ្នកចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នាចំនួន១.២០០នាក់ក្នុងម្នាក់ៗទទួលបានមួកសុវត្ថិភាពមួយផងដែរ៕កំពង់ឆ្នាំងថ្ងៃទី១៩.១២.២០២៤ឈៀងថារិទ្ធ
វីដែអូ