ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
គេហទំព័រ ខ្មែរភក្តី លេខទំនាក់ទំនង +855 86 306 500
ហួសចិត្តសមត្ថកិច្ចនគរបាលខេត្តបង្ហាញមុខក្រុមក្មេងទំនើង១០នាក់ ជិះម៉ូតូដើរកាប់ពលរដ្ឋផ្អើលពេលយប់ក្នុងខេត្តដើម្បីកាត់សាញ ត្រូវបា នបង្ក្រាបចាប់ឃាត់ខ្លួន
Fri,17 November 2023 (Time 05:47 PM)
ដោយ ៖ លោកឈៀងថារិទ្ធ (ចំនួនអ្នកអាន: 183នាក់)

សមត្ថកិច្ចនគរបាលខេត្តបង្ហាញមុខក្រុមក្មេងទំនើង១០នាក់ ជិះម៉ូតូដើរកាប់ពលរដ្ឋផ្អើលពេលយប់ក្នុងខេត្តកំពង់ឆ្នាំងត្រូវបា នបង្ក្រាបចាប់ឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបា លខេត្ត នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិ កាឆ្នាំ២០២៣ បានបង្ហាញមុខក្រុមក្មេងទំនើង១០នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួនក្នុងករណី ជិះម៉ូតូធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និង កន្លែងសួនច្បារសាធារណៈ។

លោក ពេជ្រ សុឃឿ .ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ក្រុមក្មេងទនើងទាំងនេះបានធ្វើសកម្មភាព កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២៣ មុនពេលធ្វើសកម្មភាពក្រុមក្មេងទំនើងទាំ ងនេះបានណាត់ជួបគ្នា ហើយបានរៀបចំធ្វើសកម្មភាពជិះម៉ូតូពីក្រុងកំពង់ឆ្នាំង ជិះតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅរង្វង់មូលស្រ្តីស្មូនឆ្នាំង ស្ថិតនៅឃុំពង្រស្រុករលា ប្អៀរ។ ពេលទៅដល់ឃើញជនរងគ្រោះ ២នាក់ ក៏បានជិះម៉ូតូទាញដាវកាប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យជនរងគ្រោះរងរបួសជាទម្ងន់ ក្រោយពីធ្វើសកម្មភាពរួចហើយ ក្រុមក្មេងទំនើងទាំងនេះបានជិះម៉ូតូតាមផ្លូវវាងក្រុង ហើយសំដៅមករង្វង់មូលឆ្នាំងថ្មី ហើយបានឃើញយុវជន២នាក់ទៀតកំពុងអង្គុយលើម៉ូតូ ហើយបានចុះដេញកាប់តែម្តង តែជនរង គ្រោះឃើញទាន់ ក៍បានរត់ចោលម៉ូតូ ។ក្រុមក្មេងទំនើងក៍យកដាវ កាប់ទៅលើម៉ូតូ និងកាប់ផ្តាច់យកស្លាកលេខម៉ូតូជនរង គ្រោះយកទៅបាត់តែម្តង ។

លោកវរសេនីយឯក ពេជ្រ សុឃឿ បានឱ្យដឹងទៀតថា អនុវត្តតាមបទបញ្ជាររបស់លោកឧត្តមសេនីយទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអោយកម្លាំងជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការស្រាវជ្រាវ និង តាមឃាត់ខ្លួនក្មេងទំនើងខាងលើនេះបានជាបន្តបន្ទាប់ យកមកស្នងការដ្ឋាននគរបាលនិងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាតាមចំលើយសារភាពរបស់ក្មេងទំនើងបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ចំពោះការកាប់ទៅលើជនរងគ្រោះនោះគេពុំមានគុំនំនឹងគ្នានោះទេ  គឺពួកគេកាប់ដើម្បីកាត់សាញលេងតែប៉ុណ្ណោះ ។ ចម្លើយនេះពិតជាហួសចិត្ត មិនបាច់មានគុំនុំអីទេគឺជួបមុខកាប់កាត់សាញលេងៗតែម្ដង។

គួរបញ្ជាក់ថា ករណីបង្ក្រាបក្មេងទំនើងខាងលើនេះប្រជាពលរដ្ឋអបអរសាទរយ៉ាងខ្លាំងចំពោះសមត្ថកិច្ច ដែលបានចំណាត់ការក្រុមក្មេងទំនើងខាងលើនេះដើម្បីរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងសង្គមយើង ៕
កំពង់ឆ្នាំងថ្ងៃទី១៧ ១១ ២០២៣
ឈៀងថារិទ្ធ

វីដែអូ