ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
គេហទំព័រ ខ្មែរភក្តី លេខទំនាក់ទំនង +855 86 306 500
លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនាំយកអំណោយសម្ដេចធិប តីនាយករដ្ឋមន្ត្រីផ្ដល់ជូនកីឡាករទូកមួងទេពធីតាសែន បារមីជំទាវទេព ត្រៀមចេញប្រកួតក្នុងបុណ្យអុំទូក
Fri,17 November 2023 (Time 11:35 AM)
ដោយ ៖ ឈៀងថារិទ្ធ (ចំនួនអ្នកអាន: 170នាក់)

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនាំយកអំណោយសម្ដេចធិប តីនាយករដ្ឋមន្ត្រីផ្ដល់ជូនកីឡាករទូកមួងទេពធីតាសែន បារមីជំទាវទេព ត្រៀមចេញប្រកួតក្នុងបុណ្យអុំទូក
                        
ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងក្រុមការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំបាទ បានដឹកនាំយកចំនួនអង្ករ ១៥ការ៉ុង ស្មើ៣៧៥គីឡូក្រាម មី១០កេស ត្រីខ ១០យួរ ទឹកត្រី ០៨យួរ ទឹកស៊ីអ៉ីវ ០៨យួរ ទឹកសុទ្ធ ៣៥យួរ រួមនឹងថវិកាចំនួន ៣ លាន៣សែនរៀល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ កីឡាករកីឡាការនីចំណុះទូកមួង "ទេពធីតាសែន បារមីជំទាវទេព" របស់វត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាទូកស្ថិតក្រោមការគ្រប់គ្រង និងឧបត្ថម្ភរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ត្រៀមវត្តហ្វឹកហាត់ក្រៀមចេញទៅប្រកួត ប្រជែង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។
ក្នុងនោះក៏មានការចូលរួមជួយឧបត្ថម្ភពីសប្បុរសជន នូវសំលៀកបំពាក់ ថវិកា ទឹកសុទ្ធ រួមនឹងគ្រឿងឧបភោគបរិភោគ មួយ ចំនួនផងដែរ ។

គណៈកម្មការនិងកីឡាករកីឡាការិនីចំ ណុះទូកមួង ទេពធីតាសែន បារមីជំទាវទេព ទាំងអស់ ស្ថិតនៅក្នុងសង្កាត់ផ្សារ ឆ្នាំង ក្រុងកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅដល់សម្ដេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លាខាងលើនេះជូនដល់ពួកគាត់។ដោយពួកគាត់សូមគោរពប្រសិទ្ធិពរជ័យសិរីបវរជូនដល់សម្ដេ ចធិបតី ហ៊ុន ម៉ាណែត លោកជំទាវនិងក្រុ មគ្រួសារសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈ និងមាន ជ័យជំនះគ្រប់ភារកិច្ចអភិវឌ្ឍព្រះរាជា ណាចក្រកម្ពុជាឲ្យបានរីកចម្រើនលើវិស័យនិងមានសុខសន្តិភាពដរាបរៀងទៅ៕
កំពង់ឆ្នាំងថ្ងៃទី១៦ ១១ ២០២៣
ឈៀងថារិទ្ធ

វីដែអូ