ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
គេហទំព័រ ខ្មែរភក្តី លេខទំនាក់ទំនង +855 86 306 500
ក្រុមអ្នកសារព័ត៌មានប្រទះឃើញបទ ល្មើសរុញជន៥គ្រឿងពេលយប់រាយ ការណ៍ជូននាយខណ្ឌរដ្ឋបាលជលផលខេត្ត មកបង្ក្រាបតែសមត្ថកិច្ចឆ្លើយថា អត់មានកម្លាំងទេ
Thu,16 November 2023 (Time 09:36 AM)
ដោយ ៖ ឈៀង ថារិទ្ធ (ចំនួនអ្នកអាន: 193នាក់)

ខេត្តកំពង់ឆ្នាំង កាណូតរុញជនខ្នាតធំ ៥គ្រឿងកំពុងធ្វើសកម្មភាពនៅកោះក្រញាណក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ត្រូវបានក្រុមអ្នកសារព័ត៌មានយើងប្រទះឃើញនៅវេលាម៉ោង២០ យប់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ ប៉ុន្តែក្រោយ ពីបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបែរជាលោកឆ្លើយថាអត់មានកម្លាំងចុះទៅបង្ក្រាបនោះទេ។

ករណីនេះក្រុមអ្នកសារព័ត៌មានដែលមានគ្នា៤នាក់ប្រើប្រាស់បាឡាស្មាច់មួយគ្រឿងបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិ កាឆ្នាំ២០២៣នេះថា នៅវេលាម៉ោង២០ យប់ថ្ងៃទី ១២ ពួកលោក បានប្រទះ ឃើ ញកាណូតរុញជនខុសច្បសាប់ខ្នាតធំចំនួន៥គ្រឿង និងក្រោយពីបានសួរនាំទើបដឹងថា មេការកាណូតរុញជនទាំងប្រាំគ្រឿងនោះមានឈ្មោះ ចម្រើន ទីលំនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ បន្ទាប់មកលោកក៏បានរាយការណ៍ជូនលោកចាងហ្វាងរបស់គាត់ ហើយលោកច្វាងហ្វាងគាត់ក៏បានរាយការណ៍ជូនលោក លីឡា នាយការខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ។ ប៉ុន្តែត្រូវលោកលីឡាប្រាប់វិញថាខាងសង្កាត់នេសាទស្រុកបរិបូណ៌មានកម្លាំងតែម្នាក់មិនអាចចុះមកបានទេ។ ដោយលោក លីឡា បានសំណូ មពរឲ្យក្រុមអ្នកសារព័ត៌មាននាំយកកា ណូតរុញជន ទាំងនោះទៅប្រគល់ជូនសង្កាត់នេសាទស្រុកបរិបូរណ៌ ។ ប៉ុន្តែពេលក្រុមអ្នកសារព័ត៌មានយើងនាំកាណូ តទាំងប្រាំគ្រឿងនោះទៅ ពួកគេក៏នាំគ្នាបើករត់គេចបាត់អស់។ ករណីនេះក្រុមអ្នកសារព័ត៌មានយើងមិនមែនជាសមត្ថ កិច្ចមិនបានដេញចាប់ឃាត់កាណូតទាំង នោះឡើយ។ បទល្មើសទាំងនោះក៏បានរត់គេចដោយសុវត្ថិភាព។

ស្របពេលនោះដែរក្រុមអ្នកសារព័ត៌មានយើងក៏បានរាយការណ៍និងបាញ់រូបភាពបទល្មើសជូនលោក ខូវ លី ស្នងការនគរ បាលខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំង និងលោក ងិនហ៊ុនប្រធាន មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងទាំងយប់ភ្លាមៗ ហើយលោកស្នងការ ឯកឧត្តមអភិបាល ខេត្តនិងលោក ងិនហ៊ុន ក៏បានពិនិត្យនិងតាមដានករណីនេះតាមប្រព័ន្ធតេឡេក្រាមផងដែរ។

ជុំវិញករណីនេះនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ លោកងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំ ពង់ឆ្នាំងបានប្រាប់តាមទូរសព្ទឱ្យដឹងថា ការពិតកម្លាំងសង្កាត់នេសាទស្រុកបរិបូណ៌មាន ២នាក់ និងមានកម្លាំងរបស់ខណ្ឌរដ្ឋបាលជនលផលកំពង់ឆ្នាំងមានមួយក្រុមនៅប្រចាំការឃុំឆ្នុកទ្រូបីបួននាក់ និងក៏មានកម្លាំងអធិការដ្ឋានជលផលខាងត្បួងបឹង ទន្លេសាបនៅប្រចាំការទីនោះផងដែរ។ ហេតុម្ដេចក៏លោកនាយខណ្ឌមិនបញ្ជារឱ្យមន្ត្រីសង្កាត់នេសាទស្រុកបរិបូរណ៍សហ ការគ្នាចុះមកបង្ក្រាបបទល្មើសខាងលើនេះដែលអ្នកសារព័ត៌មានរាយការណ៍ជូន។ ករណីនេះលោកនឹងបើកការស៊ើប អង្កេតបន្តទៀតតើមានបញ្ហាអ្វីខ្លះ ជុំវិញបទល្មើ សរុញជនរឿងនេះ។

កំពង់ឆ្នាំងថ្ងៃទី១៣ ១១ ២០២៣
ឈៀងថារិទ្ធ

វីដែអូ